នារីពិឃាតកំពូល AI
នារីពិឃាតកំពូល AI

ករណីរឿងអាស្រូវសាហាយស្មន់របស់ថៅកែ បានធ្វើឱ្យភាគហ៊ុន Nvidia ធ្លាក់ចុះប្រមាណ7% ដែលបាត់បង់តម្លៃទីផ្សារប្រមានជាង៣សែនលានលានដុល្លារ បន្ទាប់ពីបើកពាណិជ្ជកម្មផ្សារហ៊ុនថ្ងៃនេះ
ជាមួយគ្នានេះដែរ លោក Jensen Huang នាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia បានចេញមកសុំទោសបុគ្គលិក បន្ទាប់ពីទទួលស្គាល់ថាខ្លួនមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយ Alice Huang ដែលជាស្ត្រីអ្នកជំនួញ ហើយត្រូវបានសង្ស័យថាជាចារកម្មរបស់ចិន ដែលព្យាយាមចូលមកដើម្បីលួចព័ត៌មានសំខាន់ៗ។ ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ Nvidia បានបើកការស៊ើបអង្កេតលើរឿងនេះរួចហើយ។
ព័ត៌មាននេះក៏បានបង្កើនសម្ពាធបន្ថែមលើភាគហ៊ុន Nvidia បន្ទាប់ពីភាគហ៊ុនត្រូវបានលក់ចេញយ៉ាងខ្លាំងតាំងពីខែមុន ដោយសារការព្រួយបារម្ភអំពីប្រភពហិរញ្ញប្បទានសម្រាប់ការវិនិយោគ AI របស់ក្រុម Big Tech និងផលប៉ះពាល់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។
អ្នកវិភាគមើលឃើញថា ការស៊ើបអង្កេតលើកន្លែងនេះ ធ្វើឱ្យ Nvidia មានហានិភ័យកើនឡើងពីការពឹងផ្អែកលើបុគ្គលសំខាន់ (Key-man)។ ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរការព្យាករណ៍ចំណូល អត្រាកំណែន ឬផែនការបង្កើនកម្លាំងផលិតផលក្នុងរយៈពេលខ្លីនោះទេហើយព្រឹត្តិការណ៍នេះអាចធ្ងន់ធ្ងរដល់កម្រិតដែល Jensen Huang ត្រូវបាត់បង់តំណែងនាយកប្រតិបត្តិនៅទីបំផុត។
ដោយ Huang មានតួនាទីសំខាន់ជាពិសេស ទាំងផ្នែកយុទ្ធសាស្ត្រ ទំនាក់ទំនងជាមួយអតិថិជន និងការដំណើរការអាជីវកម្ម។ គាត់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអស់រយៈពេលជាង ៣៣ ឆ្នាំហើយ។ នៅពេលបូករួមជាមួយការដែលក្រុមហ៊ុននៅមិនទាន់មានអ្នកស្នងតំណែងច្បាស់លាស់ជាសាធារណៈ នេះអាចធ្វើឱ្យភាគហ៊ុនប្រែប្រួលកាន់តែខ្លាំងទៅតាមទំនោរព័ត៌មាន។
លើសពីនេះ វិនិយោគិនក៏ទំនងជាឃ្លាំមើលផលប៉ះពាល់ផ្នែកអភិបាលកិច្ច និងការត្រួតពិនិត្យពីអាជ្ញាធរគ្រប់គ្រង ជាពិសេសការអនុវត្តតាមច្បាប់គ្រប់គ្រងការនាំចេញឈីប H200 ចូលចិន និងការផ្ទេរតាមរយៈអន្តរការីផ្សេងៗ។
សរុបមក រឿងដែលចាប់ផ្តើមពីជីវិតឯកជនរបស់នាយកប្រតិបត្តិ កំពុងពង្រីកដល់សំណួរអំពីអភិបាលកិច្ច ការនាំចេញឈីប និងសន្តិសុខជាតិ។ ហើយក៏ធ្វើឱ្យទីផ្សារងាកមកសួរថា Nvidia ភ្ជាប់ជាមួយ Huang កម្រិតណា នៅថ្ងៃដែលក្រុមហ៊ុននៅមិនទាន់មានអ្នកស្នងតំណែងច្បាស់លាស់។
